ទាំងអស់  (ALL)

តើអ្នកជួបផលវិបាកក្នុងការរក្សានូវជីវភាពរស់នៅប្រចាំថ្ងៃដោយគ្មានប្រាក់ចំណូលច្បាស់លាស់ក្នុងកំឡុងពេលស្វែងរកការងារក្រោយពេលបាត់បង់ការងារចាស់ភ្លាមៗដែរឬទេ? ក្នុងករណីដែលពលករមានចេទនាចង់ធ្វើការងារ និង មានសមត្ថភាពគ្រប់គ្រាន់ ស្ថិតក្នុងស្ថានភាពដែលគ្មានការងារធ្វើបែបនេះ ពលករនោះអាចទទួលប្រាក់បៀវត្សពេលគ្មានការងារធ្វើ ក្នុងកំឡុងពេលស្វែងរកការងារជាថ្មីបាន។ តាមរយៈប្រាក់បៀវត្សពេលគ្មានការងារធ្វើ ពលករអាចទទួលបាននូវស្ថេរភាពនៃជីវិតរស់នៅប្រចាំថ្ងៃ ព្រមទាំំងអាចពង្រីនូវឱកាសដើម្បីស្វែងរកការងារថ្មីផងដែរ។

យោងតាមខ្លឹមសារខាងលើ អត្ថបទនេះ នឹងបកស្រាយបញ្ហាទាក់ទងនឹងប្រាក់បៀវត្សពេលគ្មានការងារធ្វើដោយបែងចែកជា ① ប្រាក់បៀវត្សស្វែងរកការងារ, ② ប្រាក់ជំរុញការចូលធ្វើការងារ ③ ប្រាក់បៀវត្សពេលគ្មានការងារធ្វើ និង ចងក្រងជាប្រព័ន្ធដោយផ្តល់ពត៌មានផ្លូវច្បាប់ដែលងាយស្រួលយល់ ពាក់ព័ន្ធប្រាក់បៀវត្សពេលគ្មានការងារធ្វើ។
ប្រព័ន្ធប្រាក់សោធនចូលនិវត្តដែលកំណត់ដំណើរការដោយនិយោជក ត្រូវតែផ្តល់នូវប្រព័ន្ធប្រាក់សោធនចូលនិវត្តដល់និយោជិកដែលឈប់ពីការងារនូវចំនួនប្រាក់ឈ្នួលមធ្យមលើសពី 30ថ្ងៃ នៃរយៈពេលបន្តធ្វើការងារ 1ឆ្នាំ ជាប្រាក់បំណាច់ឆ្នាំ។

ប្រាក់បំណាច់ឆ្នាំបែងចែកជា ប្រាក់បំណាច់ឆ្នាំប្រភេទប្រាក់បៀវត្សកំណត់ ប្រាក់បំណាច់ឆ្នាំប្រភេទវិភាគទានកំណត់ និង ប្រាក់បំណាច់ឆ្នាំប្រភេទផ្ទាល់ខ្លួន។ ប្រាក់បំណាច់ឆ្នាំប្រភេទប្រាក់បៀវត្សកំណត់ គឺជាប្រាក់ បំណាច់ឆ្នាំដែលបានកំណត់រួចជាមុននូវប្រាក់សោធនចូលនិវត្តនៅពេលនិយោជិកឈប់ធ្វើការងារ។ ប្រាក់បំណាច់ឆ្នាំប្រភេទវិភាគទានកំណត់ គឺជាប្រាក់បំណាច់ឆ្នាំដែលកំណត់រួចជាមុនដែលនិយោជកទទួលបន្ទុក គឺចំនួនទឹកប្រាក់ 1ភាគ12 នៃប្រាក់ឈ្នួលប្រចាំឆ្នាំដល់និយោជិក។ ប្រាក់បំណាច់ឆ្នាំប្រភេទផ្ទាល់ខ្លួន គឺជា ឧបករណ៍គណនាប្រាក់បំណាច់ឆ្នាំដែលសន្សំប្រាក់សោធនសចូលនិវត្តចូលទៅក្នុងកុងធនាគារមួយសម្រាប់ និយោជិកប្រើប្រាស់នៅពេលដែលបានឈប់ធ្វើការ ឬ មិនទាន់ឈប់។

본 부분은 페이지 네비게이션 부분입니다.

1 2 3 4 마지막 페이지로
  • bookMark
  • history
  • 다국어 맞춤형 법령정보 다국어 맞춤형 법령정보