Simple & Easy Law Info

Simple & Easy Law Info

ជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ

អំពើហិង្សាក្នុងគ្រួសារគឺជាបទលើ្មសព្រហ្មទណ្ឌ ការដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ ជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ ② www.easylaw.go.kr



ឪពុកខ្ញុំប្រើអំពើហិង្សាក្នុងគ្រួសារដាក់លើរូបខ្ញុំអស់ជាច្រើនឆ្នាំ។ តើខ្ញុំអាចដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងគាត់បានទេ?



មាត្រា 223 និង 224 នៃច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ មាត្រា 6(2) នៃច្បាប់ស្តីពីករណីពិសេសទាក់ទងនឹងការផ្តន្ទាទោសលើបទលើ្មសព្រហ្មទណ្ឌចំពោះអំពើហិង្សាក្នុងគ្រួសារ យោងតាមច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ មិនមានជនណាម្នាក់ថា មិនអាចដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងឪពុកម្តាយ ឬជីដូនជីតារបស់ខ្លួន ឬប្តីឬប្រពន្ធខ្លួនបាននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ចំពោះអំពើហិង្សាក្នុងគ្រួសារ  បណ្តឹងព្រហ្មទណ្ឌអាចត្រូវបានប្តឹងនៅក្នុងករណីជាក់លាក់ទោះបីជាជនល្មើស ជាឪពុកម្តាយ ឬជាជីដូនជីតា របស់ប្តីប្រពន្ធទាំងសងខាងក៏ដោយ។



មាត្រា 9-2 នៃច្បាប់ស្តីពីករណីពិសេសទាក់ទងនឹងការផ្តន្ទាទោសលើបទលើ្មសព្រហ្មទណ្ឌចំពោះអំពើហិង្សាក្នុងគ្រួសារ ករណីអំពើហិង្សាក្នុងគ្រួសារមានលក្ខណៈជាបទឧក្រិដ្ឋ ① ការព្យួរការចោទប្រកាន់លើលក្ខខណ្ឌនៃការប្រឹក្សា ប្រសិនបើជាលទ្ធផលនៃការស៊ើបអង្កេតលើករណីអំពើហិង្សាក្នុងគ្រួសារ ព្រះរាជអាជ្ញាបានកំណត់ថាវាចាំបាច់ក្នុងការកែតម្រូវបុគ្គលិកលក្ខណៈ និងអាកប្បកិរិយារបស់ជនល្មើសនៃអំពីហិង្សាក្នុងគ្រួសារ ការផ្តន្ទាទោសអាចត្រូវបានផ្អាកក្នុងលក្ខខណ្ឌដែលជនល្មើសទទួលការប្រឹក្សា។



សូមមើលមាត្រា 246 នៃច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ ករណីអំពើហិង្សាក្នុងគ្រួសារដែលមានលក្ខណៈជាបទឧក្រិដ្ឋ ② អយ្យការ ប្រសិនបើព្រះរាជអាជ្ញាសម្រេចថាសកម្មភាពរបស់ជនល្មើសត្រូវតែផ្តន្ទាទោសព្រហ្មទណ្ឌ ជនល្មើសអាចត្រូវបានដាក់ឱ្យ ជាប់ពិ រុទ្ធ។



មាត្រា 9(1) នៃច្បាប់ស្តីពីករណីពិសេសទាក់ទងនឹងការផ្តន្ទាទោសលើបទលើ្មសព្រហ្មទណ្ឌចំពោះអំពើហិង្សាក្នុងគ្រួសារ ករណីអំពើហិង្សាក្នុងគ្រួសារដែលមានលក្ខណៈជាបទឧក្រិដ្ឋ ③ ករណីការពារនៅផ្ទះ ជាងដាក់ទោសជនល្មើសក្នុងអំពើហិង្សាក្នុងគ្រួសារ ព្រះរាជអាជ្ញាអាចពិចារណាពីប្រភេទ ហេតុផល និងលទ្ធផលនៃសំណុំរឿង រួមជាមួយនឹងបុគ្គលិកលក្ខណៈ និងអាកប្បកិរិយារបស់ជនល្មើស ដើម្បីលើកសំណុំរឿងនេះទៅជាករណីការពារនៅផ្ទះ និងចេញដីកាការពារ។



សូមមើលទៅមាត្រា 8(1) និង 29(1) នៃច្បាប់ស្តីពីករណីពិសេសទាក់ទងនឹងការផ្តន្ទាទោសលើបទលើ្មសព្រហ្មទណ្ឌចំពោះអំពើហិង្សាក្នុងគ្រួសារ សំណើសុំវិធានការបណ្តោះអាសន្ន ប្រសិនបើព្រះរាជអាជ្ញាយល់ឃើញថា អំពីអំពើហិង្សាក្នុងគ្រួសារដែលមានលក្ខណៈជាបទឧក្រិដ្ឋអាចកើតមានឡើងវិញ ព្រះរាជអាជ្ញាអាចធ្វើសំណើដោយខ្លួនឯង ឬដោយប៉ូលិស ដើម្បី ចាត់វិធានការបណ្តោះអាសន្ន ដូចជា ការបំបែកជនល្មើស ឬ ដីកាឃាត់ទុក។



សម្រាប់ព័ត៌មានលម្អិតអំពីច្បាប់  សូមមើល“ជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ”  នៅគេហទំព័រ easylaw.go.kr។



  • bookMark
  • history
  • 다국어 맞춤형 법령정보 다국어 맞춤형 법령정보