Simple & Easy Law Info

Simple & Easy Law Info

បទឧក្រិដ្ឋហិរញ្ញវត្ថុតាមអេឡិចត្រូនិក

បទឧក្រិដ្ឋហិរញ្ញវត្ថុអេឡិចត្រូនិក 4 ករណី។ ការទូទាត់ប្រាក់សម្រាប់ការខូចខាត  www.easylaw.go.kr ខ្ញុំបានផ្ទេរ  5 លាន KRW ទៅកាន់គណនីរបស់ជនល្មើសដែលផ្ញើសារបញ្ឆោត។ តើមានវិធីណាមួយដែលខ្ញុំអាចទទួលបានប្រាក់របស់ខ្ញុំវិញដែរទេ?   ជនរងគ្រោះ នៃបទឧក្រិដ្ឋហិរញ្ញវត្ថុអេឡិចត្រូនិក ដូចជាការដាក់នុយបញ្ឆោតតាមកម្មវិធី Messenger អាចទទួលបានសំណង ចំពោះការខូចខាត ដោយ ការដាក់ពាក្យស្នើសុំដំណោះស្រាយសម្រាប់ការខូចខាត។• ការដាក់ពាក្យស្នើសុំដំណោះស្រាយសម្រាប់ការខូចខាត  ជនរងគ្រោះដែលរងការខូចខាតទ្រព្យសម្បត្តិពីបទឧក្រិដ្ឋហិរញ្ញវត្ថុអេឡិចត្រូនិក អាចដាក់ពាក្យស្នើសុំដំណោះស្រាយសម្រាប់ការខូចខាត ដូចជា ការផ្អាកការប្រើប្រាស់គណនីក្លែងបន្លំ ប្រឆាំងនឹងក្រុមហ៊ុនហិរញ្ញវត្ថុ គ្រប់គ្រង គណនីដែលជនរងគ្រោះបានផ្ញើឬផ្ទេរប្រាក់ទៅឱ្យ  ឬ ក្រុមហ៊ុនហិរញ្ញវត្ថុមួយ ដែលគ្រប់គ្រង ការប្រើប្រាស់គណនីក្លែងបន្លំ។  ជនរងគ្រោះដែលមានបំណងដាក់ពាក្យស្នើសុំដំណោះស្រាយសម្រាប់ការខូចខាតនឹងដាក់បញ្ជូន ពាក្យស្នើសុំរបស់ពួកគេ ទៅក្រុមហ៊ុនហិរញ្ញវត្ថុដែលពាក់ព័ន្ធ ដោយភ្ជាប់មកជាមួយ ច្បាប់ចម្លងនៃបណ្ណសម្គាល់ខ្លួនរបស់គាត់/នាង។



• ការផ្អាកគណនី   ក្នុងករណីណាមួយខាងក្រោម ក្រុមហ៊ុនហិរញ្ញវត្ថុមួយនឹងផ្អាកគណនីដែលបានប្រើប្រាស់សម្រាប់ការក្លែងបន្លំទាំងអស់ ប្រសិនបើមានកាលៈទេសៈសមហេតុផល ដើម្បីសង្ស័យថាគណនីបែបនេះ ត្រូវបានប្រើប្រាស់ដើម្បីប្រព្រឹត្តបទឧក្រិដ្ឋហិរញ្ញវត្ថុអេឡិចត្រូនិកតាមរយៈ ការបញ្ជាក់ ពីប្រវត្តិប្រតិបត្តិការ ។ល។  1.	កន្លែងដែល មានពាក្យស្នើសុំដំណោះស្រាយសម្រាប់ការខូចខាត ឬ ការផ្អាកគណនី 2.	កន្លែងដែលវា ទទួលព័ត៌មាន ពី ភ្នាក់ងារស៊ើបអង្កេតឬ សេវាកម្មត្រួតពិនិត្យហិរញ្ញវត្ថុ ដែលគណនីដែលបានរាយការណ៍ថាមានការសង្ស័យ ត្រូវបានប្រើប្រាស់សម្រាប់ការក្លែងបន្លំ 3.	កន្លែងដែល វាត្រូវាបានបញ្ជាក់ ពីប្រវត្តិ ប្រតិបត្តិការគួរឱ្យសង្ស័យ តាមរយៈ ការធ្វើអធិការកិច្ចផ្ទៃក្នុងរបស់ខ្លួន



• ការលុបបំបាត់បំណុល និងការទូទាត់ប្រាក់សម្រាប់ការខូចខាត  ប្រសិនបើក្រុមហ៊ុនហិរញ្ញវត្ថុផ្អាកគណនីមួយ វាត្រូវតែស្នើទៅកាន់សេវាកម្មត្រួតពិនិត្យ ហិរញ្ញវត្ថុជាបន្ទាន់ ដើម្បីចាប់ ផ្តើមនីតិវិធីលុបបំបាត់បំណុល សម្រាប់ម្ចាស់គណនីក្លែងក្លាយ។  បំណុលរបស់ម្ចាស់គណនីក្លែងក្លាយ នឹងត្រូវបានលុបបំបាត់បន្ទាប់ពី 2 ខែ បានកន្លងផុតពី កាលបរិច្ឆេទ នៃការប្រកាសជាសាធារណៈលើកដំបូងរបស់នីតិវិធីលុបបំបាត់បំណុល។  សេវាត្រួតពិនិត្យហិរញ្ញវត្ថុត្រូវនឹងសម្រេច អំពីបុគ្គលនិងចំនួន ទឹកប្រាក់ សម្រាប់ការ ខូចខាតដល់បុគ្គលដែលនឹងទទួលបាន និង ជូនដំណឹងដល់អ្នក ស្នើសុំដំណោះស្រាយសម្រាប់ការខូចខាត និងស្ថាប័ន ហិរញ្ញវត្ថុក្នុងរយៈពេល 14 ថ្ងៃ ចាប់តាំងពីការលុបបំបាត់បំណុល ហើយ ក្រុមហ៊ុនហិរញ្ញវត្ថុ នឹង ទូទាត់ចំនួនទឹកប្រាក់សម្រាប់ការ ខូចខាតដល់ជនរងគ្រោះ ភ្លាម។



ចំពោះព័ត៌មានលម្អិតអំពីច្បាប់ សូមមើល “ទិដ្ឋាការ លិខិតឆ្លងដែន” មាតិកា។








  • bookMark
  • history
  • 다국어 맞춤형 법령정보 다국어 맞춤형 법령정보