Simple & Easy Law Info

Simple & Easy Law Info

ទិដ្ឋាការ លិខិតឆ្លងដែន

ទិដ្ឋាការ លិខិតឆ្លងដែន ការបន្តទិដ្ឋាការ www.easylaw.go.kr



សំណួរ. បច្ចុប្បន្ននេះ ខ្ញុំកំពុងតែរស់នៅក្នុងប្រទេសកូរ៉េដោយមានទិដ្ឋាការ ប៉ុន្តែថ្មីៗនេះបានដឹងថា រយៈពេលនៃការស្នាក់នៅរបស់ខ្ញុំនឹងមកដល់ទីបញ្ចប់ឆាប់នេះ!   តើខ្ញុំអាច បន្តការស្នាក់នៅ (ឬបន្តទិដ្ឋាការ) របស់ខ្ញុំដោយរបៀបណា?



ចម្លើយ. ជនបរទេសម្នាក់ចង់ស្នាក់នៅឱ្យបានយូរជាងរយៈពេលស្នាក់នៅដើមរបស់គេ   ត្រូវតែដាក់ពាក្យសុំ ការអនុញ្ញាតបន្តទិដ្ឋាការ មុនពេលវាផុតកំណត់។



1. វិសាលភាពរបស់អ្នកដាក់ពាក្យ ការដាក់ពាក្យសុំបន្តទិដ្ឋាការ ត្រូវធ្វើឡើងដោយម្ចាស់ទិដ្ឋាការផ្ទាល់។  ប្រសិនបើអ្នកដាក់ពាក្យសុំ មានអាយុក្រោម 17 ឆ្នាំ ហើយមិនដាក់ពាក្យសុំបន្តទិដ្ឋាការទេនោះ ឳពុកម្តាយរបស់គេ អាណាព្យាបាលជាក់ស្តែង បងប្អូនបង្កើត អ្នកធានា ឬ អ្នកស្នាក់នៅជាមួយគ្នា ត្រូវដាក់ពាក្យសុំបន្តទិដ្ឋាការ។



2. ការបញ្ជូនឯកសារ ជនបរទេស ដែលស្នើសុំការអនុញ្ញាតចំពោះការបន្តទិដ្ឋាការ ត្រូវតែដាក់ឯកសារខាងក្រោមនេះមកកាន់មជ្ឈមណ្ឌលអន្តោប្រវេសន៍ / ការិយាល័យបរទេស មុនការផុតកំណត់របស់វា៖ ពាក្យស្នើសុំការអនុញ្ញាតសម្រាប់ការពន្យារពេលស្នាក់នៅ ឯកសារដែលតម្រូវឱ្យមានសម្រាប់ស្ថានភាពទិដ្ឋាការនីមួយៗ



3. កក់ការណាត់ជួប បុគ្គលណាម្នាក់ ដែលមានបំណងដាក់ពាក្យសុំបន្តទិដ្ឋាការ ត្រូវតែកក់ពេលជួប ទៅកាន់មជ្ឈមណ្ឌលអន្តោប្រវេសន៍/ការិយាល័យបរទេសតាមអនឡាញ។  ទោះជាយ៉ាងនេះក៏ដោយ ការកក់តាមអនឡាញអាចនឹងត្រូវបានលើកលែងសម្រាប់ស្ត្រីមានផ្ទៃពោះ ជនពិការ ឬជនបរទេសផ្សេងទៀតណាមួយ នៅក្រោមច្បាប់ដែលពាក់ព័ន្ធ។  ※ ការបន្តទិដ្ឋាការអាចត្រូវបានដាក់ពាក្យសុំ តាមរយៈញត្តិអេឡិចត្រូនិក នៅគេហទំព័រ “HiKorea (www.hikorea.go.kr) – ការដាក់ញត្តិ – ការដាក់ញត្តិអេឡិចត្រូនិក។” អាចនឹងមានការរឹតត្បិតសម្រាប់ស្ថានភាពទិដ្ឋាការខ្លះៗ។



សម្រាប់ព័ត៌មានលម្អិតអំពីការបន្តទិដ្ឋាការ សូមចូលមើលនៅ ឬទាក់ទង៖ គេហទំព័រ HiKorea (www.hikorea.go.kr)  - ការណែនាំអំពីផ្នែកអន្តោប្រវេសន៍/ការស្នាក់នៅ   - ការស្នាក់នៅរបស់ជនបរទេស - ការពន្យារពេលស្នាក់នៅ មជ្ឈមណ្ឌលទំនាក់ទំនងផ្នែកអន្តោប្រវេសន៍ (1345☎)



 សម្រាប់ព័ត៌មានលម្អិតអំពីច្បាប់ សូមមើលផ្នែក “ទិដ្ឋាការ លិខិតឆ្លងដែន” នៅគេហទំព័រ easylaw.go.kr។



  • bookMark
  • history
  • 다국어 맞춤형 법령정보 다국어 맞춤형 법령정보