Simple & Easy Law Info

Simple & Easy Law Info

ទិដ្ឋាការ លិខិតឆ្លងដែន

ទិដ្ឋាការ លិខិតឆ្លងដែន ការចេញទិដ្ឋាការ www.easylaw.go.kr



សំណួរ មិត្តភក្ដិបរទេសរបស់ខ្ញុំចង់ ស្នាក់នៅក្នុងប្រទេសកូរ៉េ ជាយូរមកហើយ។  ខ្ញុំបានឮថាជនបរទេសត្រូវតែមានទិដ្ឋាការដើម្បីចូលក្នុងប្រទេសកូរ៉េ។ តើដំណើរការដើម្បីការចេញទិដ្ឋាការគឺជាអ្វី?



ចម្លើយ ជនបរទេសដែលចង់ទទួលបានទិដ្ឋាការត្រូវតែដាក់ពាក្យស្នើសុំការចេញទិដ្ឋាការនៅគណៈប្រតិភូបរទេសដែលពាក់ព័ន្ធរបស់សាធារណរដ្ឋកូរ៉េ។ ※ តើគណៈប្រតិភូបរទេសគឺជាអ្វី?     ទាំងនេះជាសមូហភាពសំដៅទៅលើស្ថានទូតកូរ៉េ ស្ថានអគ្គរដ្ឋទូត ការិយាល័យចម្បង ស្ថានកុងស៊ុល-ទូទៅ និងស្ថានកុងស៊ុលនៅក្នុងប្រទេសដទៃទៀត។



1. ការបញ្ជូនឯកសារ ជនបរទេសដែលចង់ទទួលបានទិដ្ឋាការកូរ៉េត្រូវបញ្ចូនឯកសារដូចខាងក្រោម។ លិខិតឆ្លងដែន ពាក្យស្នើសុំទិដ្ឋាការ  ឯកសារផ្សេងទៀតដែលត្រូវការសម្រាប់ប្រភេទទិដ្ឋាការនីមួយៗ



2. ពិនិត្យមើលការចេញទិដ្ឋាការ ថាតើអ្នកដាក់ពាក្យស្នើសុំបរទេសបំពេញ តាមលក្ខខណ្ឌតម្រូវខាងក្រោម នឹងត្រូវបានពិនិត្យមើល និងបញ្ជាក់។   ថាតើអ្នកដាក់ពាក្យស្នើសុំមានលិខិតឆ្លងដែនដែលមានសុពលភាពដែរឬទេ  ថាតើអ្នកដាក់ពាក្យស្នើសុំស្ថិតនៅក្រោមការហាមឃាត់ ឬបដិសេធមិនឱ្យចូលដែរឬទេ  ថាតើអ្នកដាក់ពាក្យស្នើសុំស្ថិតនៅក្រោមស្ថានភាពទិដ្ឋាការដែលមានចែងក្នុងច្បាប់ដែលពាក់ព័ន្ធដែរឬទេ ថាតើអ្នកដាក់ពាក្យស្នើសុំពន្យល់ពីគោលបំណងក្នុងការចូលស្របតាមស្ថានភាពទិដ្ឋាការដែរឬទេ ថាតើអ្នកដាក់ពាក្យស្នើសុំត្រូវបានទទួលស្គាល់ឱ្យត្រឡប់ទៅប្រទេសរបស់គាត់វិញក្នុងរយៈពេលនៃការស្នាក់នៅដែលត្រូវបានអនុញ្ញាតសម្រាប់ស្ថានភាពទិដ្ឋាការដែលពាក់ព័ន្ធដែរឬទេ ថាតើអ្នកដាក់ពាក្យសើ្នសុំបំពេញតាមលក្ខខណ្ខតម្រូវផ្សេងទៀតសម្រាប់ស្ថានភាពទិដ្ឋាការដែលពាក់ព័ន្ធដែរឬទេ



3. ការចេញទិដ្ឋាការ ទិដ្ឋាការដែលបញ្ជាក់ពីស្ថានភាពទិដ្ឋាការ រយៈពេលស្នាក់នៅ ជាដើម នឹងត្រូវបានភ្ជាប់ទៅនឹងលិខិតឆ្លងដែន ហើយចេញឱ្យអ្នកដាក់ពាក្យស្នើសុំ។



សម្រាប់ព័ត៌មានលម្អិតអំពីការចេញទិដ្ឋាការ សូមចូលមើល ឬទាក់ទង៖ គេហទំព័ររបស់គណៈប្រតិភូបរទេសនីមួយៗ គេហទំព័រ HiKorea (www.hikorea.go.kr) - ការណែនាំអំពីការអន្តោប្រវេសន៍/ស្នាក់នៅ - ការអញ្ជើញ/ទិដ្ឋាការ - សៀវភៅណែនាំអំពីការចេញទិដ្ឋាការតាមប្រភេទទិដ្ឋាការ មជ្ឈមណ្ឌលទំនាក់ទំនងអន្តោប្រវេសន៍ (☎1345)



សម្រាប់ព័ត៌មានអំពីច្បាប់លម្អិត សូមមើល “ទិដ្ឋាការលិខិតឆ្លងដែន” នៅលើគេហទំព័រ easylaw.go.kr។



  • bookMark
  • history
  • 다국어 맞춤형 법령정보 다국어 맞춤형 법령정보