ជនបរទេសណាដែលមានបំណងចង់ឱ្យជួលបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ត្រូវទទួលឋានៈស្នាក់នៅបណ្តោះអាសន្នដែលអនុញ្ញាតឱ្យមានការងារធ្វើនៅក្នុងប្រទេសនេះ។ ការងារពលករបរទេស មានកំណត់វិសាលភាពដែលកំណត់ប្រភេទទិដ្ឋាការរបស់ពួកគេ។
បញ្ហាដែលពាក់ព័ន្ធនឹងការងារពលករបរទេស ដែលមានទិដ្ឋាការប្រភេទការងារមិនមានវិជ្ជាជីវៈ (E-9) ឬទិដ្ឋាការទស្សនកិច្ចការងារ (H-2) ដែលអនុញ្ញាតឱ្យមានការងារនៅសាធារណរដ្ឋកូរ៉េ ត្រូវបានគ្រប់គ្រងដោយច្បាប់ការងារពលករបរទេស ជាដើម។
ពលករបរទេស ត្រូវបានផ្តល់សិទ្ធិតាមប្រភេទទិដ្ឋាការពលករផងដែរ។ ដូច្នេះសិទ្ធិការងារ និងសង្គមជាមូលដ្ឋានរបស់ពួកគេ ត្រូវបានធានានៅក្រោមច្បាប់សន្តិសុខសង្គម។ ប្រសិនបើពួកគេទទួលរងការរំលោភបំពានលើសិទ្ធិការងាររបស់ពួកគេ សិទ្ធិទាំងនោះត្រូវបានស្តារឡើងវិញ
តាមរយៈនីតិវិធីដោះស្រាយកែតម្រូវ ដែលអាចអនុវត្តបាន។