home

កិច្ចសន្យាជួលផ្ទះ

កិច្ចសន្យាជួលផ្ទះ
នៅក្នុងកិច្ចសន្យាជួលផ្ទះ ម្ចាស់ផ្ទះជួលយល់ព្រមអនុញ្ញាតឱ្យអ្នកជួលប្រើប្រាស់ផ្ទះ និងទទួលបានប្រាក់ចំណេញពីផ្ទះជួល ហើយអ្នកជួលផ្ទះយល់ព្រមបង់ថ្លៃជួលផ្ទះ។ អ្នកជួលផ្ទះនានា ត្រូវបានការពារយ៉ាងពិសេសដោយច្បាប់ស្តីពីការការពារកិច្ចសន្យាជួលផ្ទះ។
រយៈពេលនៃកិច្ចសន្យាជួលផ្ទះ ត្រូវមានយ៉ាងតិច 2 ឆ្នាំ។ ពាក់ព័ន្ធនឹងកិច្ចសន្យាជួល ដែលរយៈពេលជួលផ្ទះមិនបានកំណត់ ឬបានកំណត់រយៈពេលតិចជាង 2 ឆ្នាំនោះ រយៈពេលនៃកិច្ចសន្យាជួលបែបនេះ ត្រូវចាត់ទុកថាមានរយៈពេលយ៉ាងតិច 2 ឆ្នាំ ដរាបណាអ្នកជួលផ្ទះត្រូវការ។ ក្នុងករណីដែលកិច្ចសន្យាត្រូវបានបន្តធ្វើថ្មីឡើងវិញនោះ ររយៈពេលនៃកិច្ចសន្យាជួលត្រូវមាន 2 ឆ្នាំ ហើយអ្នកជួលផ្ទះអាចជូនដំណឹងដល់ម្ចាស់ផ្ទះជួលនៅពេលណាមួយអំពីការបញ្ចប់កិច្ចសន្យានេះ។

Key Contents

  • bookMark
  • history
  • 다국어 맞춤형 법령정보 다국어 맞춤형 법령정보